សារលិខិតរំលែកទុក្ខរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះមរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
Author: ucaeditor
សារលិខិតចូលរួមរំលែកមរណទុក្ខ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណបក្សបំណងពលរដ្ឋ មាន សេចក្តីសង្វេគយ៉ាងខ្លាំងចំពោះដំណឹងមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅវេលាម៉ោង ២:២៧ នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។
ខ្ញុំបាទ សុិន សុភាព ព្រមទាំងសមាជិកសមាជិការនៃ គណបក្សរស្មីខេមរានិងជាប្រធានប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កេីតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព នៅវេលាម៉ោង ០២:២៧នាទីយប់ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃសីល ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ ខ្ញុំសូមបួងសួងសុំឱ្យដួងវិញ្ញាណរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ទៅចាប់កំណើតក្នុងឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ៕ -ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ យើងខ្ញុំទៃងអស់គ្នា
ដំណឹងមរណៈភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ធ ហ៊ុន សាន ទទួលមរណៈភាពដោយរោគាពាធ
កម្មករនិយោជិត ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំម្សាញ់ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥
ក្រសួងអប់រំ សម្រេចឈប់ទទួលស្គាល់សាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពត ដែលមានទីតាំងស្ថិតនៅដីឡូតិ៍លេខ៤៧ ភូមិសុវណ្ណសាគរ ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត ចាប់ពីខែមីនា ឆ្នាំ២០២៥នេះតទៅ។
សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តរតនគិរី
សេចក្តីបំភ្លឺព័ត៌មាន រដ្ឋបាលសាលាស្រុកភ្នំស្រួច មានកិត្តយសជម្រាបជូន សាធារណៈជនមេត្តាជ្រាបថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ មានគណនីយហ្វេកប៊ុកឈ្មោះ Kong Kan Tv បង្ហោះវីដេអូ សម្ភាសន៍ប្រជាពលរដ្ឋដែលកំពុងមានទំនាស់ដីធ្លីមួយកន្លែង រវាងប្រជាពលរដ្ឋ៨គ្រួសារ និងឈ្មោះ សេង វួចលាង
អភិបាលខេត្តកំពង់ចាម សម្រេចបញ្ចប់តំណែងប្រធានការិយាល័យមួយរូប ដោយសារយកលុយ ៣៦០ដុល្លារ ពីប្រជាពលរដ្ឋ រឿងកែតម្រូវសំបុត្រកំណើត។