សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា៖ បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តីតែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។ ព្រិកមិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារនិងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩មីនាដើម្បីពិនិត្យសាជាថ្មី។ យោងលើពេលវេលានេះខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញ ពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ឬ៣០មីនាក៏គាត់មិនអាចមកទាន់ ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោកនៅយប់ ថ្ងៃទី២៧ឈានចូលថ្ងៃ២៨ស្អែកនេះបានដែរ(ព័ត៌មានប៉ានស្មានរបស់គ្រូ ពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការ លំបាកលើរឿងពីរក្នុងពេលតែមួយដូចពីម្សិញលមិញ។
Author: ucaeditor
ហាងឆេងមាស ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ
ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៖ -ករណីឆ្លងថ្មី ០នាក់ -ករណីជាសះស្បើយ ០នាក់ -ករណីស្លាប់ ០នាក់ -ករណីឆ្លងថ្មី ០នាក់ -ករណីជាសះស្បើយ ០នាក់ -ករណីស្លាប់ ០នាក់
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឆ្នាំនេះសម្ដេចនឹងអញ្ជើញជួបជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សច្រើន ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធនានានៅតាមសាលារៀន ហើយនៅឆ្នាំក្រោយសម្ដេចនឹងបន្តជួបជាមួយបងប្អូនកម្មករកម្មការិនី តាមរោងចក្រ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ក្នុងឱកាសជំនួបជាមួយនាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា វៀតណាម និងឡាវ សម្តេចធិបតី និងលោកស្រីនាយិកា បានមើលឃើញដូចគ្នាថា ចំណុចសំខាន់ក្នុងការអភិវឌ្ឍរីកចម្រើន គឺមានធនធានមនុស្សដែលខ្លាំង ហើយធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ឆ្នាំនេះសម្ដេចនឹងអញ្ជើញជួបជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សច្រើន ក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធនានានៅតាមសាលារៀន ហើយនៅឆ្នាំក្រោយសម្ដេចនឹងបន្តជួបជាមួយបងប្អូនកម្មករកម្មការិនី តាមរោងចក្រ។
ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៤៧.២៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និង វិទ្យាស្ថាន វិទ្យាសាស្រ្តអាស៊ី ចំនួន ៣៨ កន្លែង ថ្នាក់បរិញ្ញាបត្ររង វិស័យសុខាភិបាល ឆ្នាំសិក្សា ២០២៤-២០២៥ ។ កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៧ : ០០ នាទី ជាកំហិត។