Author: ucaeditor

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ សរុបជាង១ពាន់នាក់។ ព្រឹកថៃ្ងព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥  

Read More

សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាតិកំពូលៗអញ្ជើញចូលរួមពិធីបុណ្យ សម្តេច ជា ស៊ីម និងលោកជំទាវ (ថ្ងៃទី២) នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងឥស្សរជនជាតិកំពូលៗ បានយាង និងអញ្ជើញចូលរួមក្នុងពិធីសាសនាផ្សេងៗ រួមទាំងពិធីបង្សុកូល និងរាប់បាត្រ ក្នុងពិធីបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។ វត្តមានសម្ដេចតេជោ និងឥស្សរជនជាតិកំពូលៗអញ្ជើញចូលរួមនាឱកាសនោះ ត្រូវបានទទួលគាវរកិច្ចនិងស្វាគមន៍ពីសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ត្រូវជាកូន ក្មួយ ចៅៗ របស់សម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ។ សម្ដេចតេជោ រួមទាំងឥស្សរជនជាតិកំពូលៗ បានចូលអុជធូប បួងសួងនៅចេតិយតម្កល់អដ្ឋិធាតុ ដើម្បីសម្ដែងការគោរពដ៍ខ្ពង់ខ្ពស់ចំពោះសម្តេច ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបបខ្មែរក្រហមរំដោះប្រជាជននិងប្រទេសជាតិ និងបន្តរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិនៅគ្រប់ដំណាក់កាល៕

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។ គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ (២៨ មិថុនា ១៩៥៨-២៨ មិថុនា ២០២៥) បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ, ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់វិបុលភាព។ តួយ៉ាងព្រឹកនេះ, ស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានចាប់ផ្តើមបើកការដ្ឋានកសាងស្នាក់ការថ្មី សម្រាប់បម្រើដល់សេចក្តីត្រូវការ និងការជួបជុំថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សខេត្ត ក្នុងការដឹកនាំ, ចែករំលែក និងដាក់ចេញផែនការក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីរបស់គណបក្ស ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលក្រោយទទួលបានការគាំទ្រពីប្រជាជន តាមរយៈការបោះឆ្នោត សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។ ខេត្តកំពង់ធំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ កក្កដា ២០២៥

Read More

គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនណាដែលឃុបឃិតជាមួយនឹងបរទេសមកបំផ្លាញជាតិខ្មែរ ដែលផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

Read More

គណបក្សខ្មែរតែមួយ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនណាដែលឃុបឃិតជាមួយនឹងបរទេសមកបំផ្លាញជាតិខ្មែរ ដែលផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

Read More

គណបក្សនគរប្រជាធិបតេយ្យ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនណាដែលឃុបឃិតជាមួយនឹងបរទេសមកបំផ្លាញជាតិខ្មែរ ដែលផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

Read More

គណបក្សមហានគរ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរពីជនណាដែលឃុបឃិតជាមួយនឹងបរទេសមកបំផ្លាញជាតិខ្មែរ ដែលផ្តួចផ្តើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

Read More

ថ្ងៃនេះ ជាថ្ងៃសីល សូមអនុមោទនា🙏🙏 ថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥

Read More