ជួបជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២ កក្កដា ២០២៥
Author: ucaeditor
រួមជាមួយនឹងភរិយា ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ទទួលស្វាគមន៍ ឯកឧត្តម ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្រ្តីសិង្ហបុរី នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២ កក្កដា ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) ប្រធានសភា នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅវិមានសន្តិភាព នាព្រឹកទី២កក្កដា ២០២៥៕
កម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
សមាជិកសភាជប៉ុន បានគូសបញ្ជាក់អំពី ការប្ដេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន -កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត។
ឯកឧត្តម ឡរ៉េន វ៉ុង ( Lawrence Wong ) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលឯកឧត្តម នាយករដ្ឋមន្រ្តីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ រូបថត៖ យឹម សុវឌ្ឍនា
គណបក្ស ចលនាប្រជាធិបតេយ្យ សូមប្រកាសគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្ដួចផ្ដើមគំនិតស្នើសុំ រាជរដ្ឋាភិបាលកម្ពុជា សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរ ពីជនទាំងឡាយណាដែលឃុបឃិត ជាមួយបរទេស ហើយធ្វើសកម្មភាពបំផ្លាញ ផលប្រយោជន៍ជាតិរបស់កម្ពុជា។
គណបក្ស រស្មីខេមរា សូមប្រកាសគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្ដួចផ្ដើមគំនិតស្នើសុំ រាជរដ្ឋាភិបាលកម្ពុជា សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរ ពីជនទាំងឡាយណាដែលឃុបឃិត ជាមួយបរទេស ហើយធ្វើសកម្មភាពបំផ្លាញ ផលប្រយោជន៍ជាតិរបស់កម្ពុជា។
គណបក្ស ម៉ូលីណាកា សូមប្រកាសគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្ដួចផ្ដើមគំនិតស្នើសុំ រាជរដ្ឋាភិបាលកម្ពុជា សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរ ពីជនទាំងឡាយណាដែលឃុបឃិត ជាមួយបរទេស ហើយធ្វើសកម្មភាពបំផ្លាញ ផលប្រយោជន៍ជាតិរបស់កម្ពុជា។
នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឡរ៉ន ម៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចណែនាំខ្លួន តបតាមការអញ្ជើញរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចនេះ ឯកឧត្តម ឡរ៉ន ម៉ុង នឹងមានព្រះរាជសាវនាការជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ហើយគ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ឯកឧត្ដមនឹងជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព។ ដំណើរទស្សនកិច្ចនេះធ្វើឡើងស្របពេលការប្រារព្ធខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា និងសិង្ហបុរី។