ការយកចិត្តទុកដាក់ថែទាំសុខភាពគឺជាការរួមចំណែក ការពារប្រទេសជាតិ
ក្នុងពេលដែលមានការប្រមូលផ្តុំ ឬរស់នៅជិតគ្នា សូមបងប្អូនរក្សាអនាម័យ ផ្លូវដង្ហើម
-សូមខ្ទប់មាត់នៅពេលក្អក ឬកណ្តាស់
-ចៀសវាងខាកស្តោះពាសវាល ពាសកាល
-ពាក់ម៉ាស់ប្រសិនបើអ្នកមានជំងឺផ្តាសាយ
-លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយទឹកស្អាត និងសាប៊ូ ឬជាមួយអាកុល។ និងការពារខ្លួនពីមូសខាំដែលអាចបណ្តាលឱ្យកើតជំងឺគ្រុនឈាម និងគ្រុនចាញ់។
សូមជួយគាំទ្រ ដល់បុគ្គល គ្រួសារ អ្នកជិតខាង ពិសេសស្ត្រីមានផ្ទៃពោះ កុមារ ជនចាស់ជរា ជនមានពិការភាព ក្នុងការថែទាំសុខភាព ផ្លូវកាយ និងសុខភាពផ្លូវចិត្ត។
ប្រភព៖Health Promotion – NCHP News